(FOR ENGLISH VERSION CLICK HERE)

 

ដល់ពេលដែលបុរសត្រូវចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីហើយ

តើអ្នកដឹងទេថាបុរសកម្ពុជាម្នាក់ក្នុងចំណោម៣នាក់សារភាពថាគាត់បានប្រើអំពើហិង្សាលើស្ត្រីដែលជាដៃគូរបស់គាត់? លើសពីនេះទៅទៀត យ៉ាងហោចណាស់កុមារចំនួន៥០%ទទួលរងអំពើហិង្សាពីមនុស្សពេញវ័យនៅក្នុងផ្ទះឬសហគមន៍របស់ពួកគេដែលបង្ករគ្រោះថ្នាក់ដល់អនាគតប្រទេសកម្ពុជា។ ពួកយើងមានច្បាប់ដែលបានអនុម័ត្តក្នុងឆ្នាំ២០០៥ដែលលោកអ្នកអាចរកបាននៅទីនេះដើម្បីការពារស្ត្រីនិងកុមារ។ ប៉ុន្តែប្រជាជនកម្ពុជាចំនួន៨%ប៉ុណ្ណោះដែលបានយល់ហើយគិតថាច្បាប់នេះផ្តល់ឱ្យស្ត្រីនិងកុមារនូវសិទ្ធិក្នុងការរស់រានដោយគ្មាអំពើហិង្សា ទាំងផ្លូវកាយ ផ្នែកសតិអារម្មណ៍ និងផ្លូវភេទ។
 

តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយដល់ស្រ្តី និងកុមារ

 

អង្គការជីវិតនៅកម្ពុជាយើងជឿជាក់យ៉ាងមុតមាំថា យើងត្រូវតែបញ្ឈប់អំពើហិង្សា ហើយទាល់តែមានការចូលរួមពីលោកអ្នកទាំងអស់គ្នាទើបយើងអាចសម្រេចការផ្លាស់ប្តូរនេះបាន។ សំខាន់ជាងនេះទៅទៀត បុរសដែលប្រើហិង្សាត្រូវផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគាត់ហើយត្រូវយល់ថាអំពើហិង្សាជាបទឧក្រិដ្ឋ។ យើងគ្រប់គ្នានៅក្នុងសហគមន៍អាចជួយដល់ស្ត្រីនិងកុមារដោយសិក្សាបន្ថែមពីការពិតនៃការរំលោភបំពានក្នុងគ្រួសារ ស្វែងយល់ពីច្បាប់អោយកាន់តែច្បាស់ និងចូលរួមការសំដែងមតិ ចំពោះបញ្ហាដ៍ស្មុគស្មាញនេះ។ សូមស្វែងយល់ពីច្បាប់នេះនៅទីនេះ។ យើងក៏បានរៀបចំច្បាប់ជាសារសំលេងផងដែរ ដូច្នេះអ្នកដែលមិនអាចអានបានអាចស្ដាប់ និងស្វែងយល់ដូចគ្នា។ សូមចុចនៅទីនេះដើម្បីស្តាប់ ។ ប្រសិនបើលោកអ្នកធ្លាប់ជួបប្រទះអំពើហឹង្សាផ្ទាល់ ឬដឹងថានរណាម្នាក់ដែលលោកអ្នកស្គាល់កំពុងរងគ្រោះ សូមស្វែងរកកន្លែងសុវត្ថិភាពដើម្បីសុំជំនួញនិងការគាំទ្រដូចខាងក្រោម៖ 

១  មេភូមិ 
២ ក្រុមប្រឹក្សាឃុំ 
៣ នគរបាលឃុំ  
 
មានតែលោកអ្នកដឹងច្បាស់អំពីស្ថានភាពរបស់ខ្លួនល្អបំផុត ដូច្នេះសូមជ្រើសរើសជម្រើសដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពបំផុត។ លោកអ្នកក៏អាចរកជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែរ សូមចុចនៅទីនេះដើម្បីស្វែងរក។ ប្រសិនបើអ្នកកំពុងអាននៅលើទូរស័ព្ទសូមចុចលើ
មួកសុវត្ថិភាពឌីជីថលរបស់យើងនៅទីនេះដើម្បីទាញយករូបថត(Screen shoot) និងរក្សាទុកវានៅលើកញ្ចក់ទូស័ព្ទរបស់លោកអ្នក។ វាអាចជួយអ្នកបាន ប្រសិនបើលោកអ្នកទទួលរងអំពើហិង្សានាពេលអនាគត ឬស្គាល់នរណាម្នាក់ផ្សេងទៀតដែលទទួលរងអំពើហិង្សា។ រូបថតនេះនឹងជួយលោកអ្នកអាចយល់ច្បាស់ពីសិទ្ធិរបស់លោកអ្នកយ៉ាងឆាប់រហ័សនិងអាចស្វែងរកកន្លែងផ្ដល់ជំនួយបាន។
 
 សូមស្វែងយល់ពីច្បាប់     សូមចុចនៅទីនេះដើម្បីស្តាប់
 

យុទ្ធនាការទូទាំងពិភពលោក

 
ពួកយើងបានបង្កើតយុទ្ធនាការ “គុណធម៌អ្នកប្រយុទ្ធ” ឡើងដើម្បីជំរុញអោយបុរសខ្មែរគ្រប់រូបច្រានចោលនូវការប្រើអំពើហិង្សាលើស្ត្រីនិងកុមារ។ សូមអ្នកទាំងអស់គ្នាទស្សនាវិដេអូខាងលើនេះ ឬចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើង រួចចែករំលែកវីដេអូនេះអោយមិត្តភក្ដិនិងក្រុមគ្រួសាររបស់អ្នកបានឃើញផង។ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកានេះតទៅ ពួកយើងនឹងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការពិភពលោក “Orange The World” ដែលបកប្រែថា “ផាត់ពណ៌ទឹកក្រូចលើពិភពលោក”។
៣០% នៃស្រ្តីកម្ពុជាដែលប្រឈមមុខនឹងអំពើហិង្សានិយាយថាពួកគេមិនដែលស្វែងរកជំនួយដោយសារតែភាពខ្មាស់អៀន។ យើងទាំងអស់គ្នាអាចជួយបានដោយយល់ដឹងពីសញ្ញាដែលបញ្ជាក់ថានរណាម្នាក់ដែលយើងស្គាល់កំពុងប្រឈមនឹងអំពើហិង្សាហើយដោយបញ្ជាក់យ៉ាងច្បាស់យើងចង់ស្តាប់បញ្ហារបស់ពួកគេ។ ប្រសិនបើយើងដឹងពីអំពើហិង្សាក្នុងគ្រួសារដែលជាបញ្ហាដូចនេះ សូមចាប់ផ្តើមរៀនសូត្រនិងជួយនិងកែលម្អច្បាប់ហើយសន្យាផ្តល់ការគាំទ្រដល់ស្ត្រីនិងកុមារទាំងអស់ដែលកំពុងប្រឈមនឹងអំពើហិង្សាយើងអាចចាប់ផ្តើម រួមគ្នាបញ្ឈប់អំពើហិង្សា។
 
Menu