[A school triumphs over adversity: English below]
តើអ្នកចង់ឮរឿងរ៉ាវពិតអំពីរបៀបដែលសហគមន៍នៅកម្ពុជាជួបប្រទះ ស្ថានភាពលំបាកហើយបន្ទាប់មកទទួលបានជោគជ័យតាមរយៈការខិតខំ និងការលះបង់ របស់ពួកគាត់ទេ? សូមអានអត្ថបទខាងក្រោម៖
ទឹកមុខរីករាយរបស់សិស្សានុសិស្សទាំងនេះ គឺមកពីអនុវិទ្យាល័យចាន់ស ដែលជាអនុវិទ្យាល័យទើបតែឈ្នះជ័យលាភីលេខ១ប្រចាំខេត្តសៀមរាប ផ្នែកស្នាដៃការងារឆ្នើមសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅក្នុងកម្មវិធីសន្និបាតអប់រំប្រចាំខេត្ត។ ត្រឹមតែរយៈពីរឆ្នាំប៉ុណ្ណោះសាលានេះទទួលបានសមិទ្ធផលដ៏
អស្ចារ្យមិនគួរឱ្យជឿ។ ប្រឈមនឹងការលំបាកកង្វះគ្រូបង្រៀន ក្រុមប្រឹក្សាដែលមិនមានដំណើរការ គណៈកម្មការទ្រទ្រង់សាលានិងសហគមន៍ដែលមិនបានចូលរួមពេញលេញ។ នោះហើយជាមូលហេតុដែលកម្មវិធីអភិវឌ្ឍន៍អនុវិទ្យាល័យរបស់អង្គការជីវិតនៅកម្ពុជា ត្រូវបានស្នើសុំឱ្យគាំទ្រសាលានេះដោយលើកទឹកចិត្តឱ្យសហគមន៍ និងសិស្សានុសិស្សដើរតួយ៉ាងសកម្មក្នុងការអភិវឌ្ឍសាលារៀនដោយមានការគាំទ្រពីនាយកសាលានិងក្រុមគ្រូបង្រៀន។
ត្រឹមតែពីរឆ្នាំសាលារៀននេះបានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានការបង្កើតគណៈកម្មការទ្រទ្រង់សាលា និងក្រុមប្រឹក្សាកុមារដ៏សកម្ម បរិស្ថានសាលាត្រូវមានភាពល្អប្រសើរ ការបង្រៀនក៏មានគុណភាពផងដែរ។ ហើយពេលនេះសាលាក៏បានចែករំលែកបទពិសោធន៍ និងគំរូល្អៗសម្រាប់សាលាដទៃទៀតដែរ។ យើងពិតជាមានមោទកភាពខ្លាំងណាស់ មើលលើទឹកមុខដ៏រីករាយ ប្រាប់យើងពីអ្វីដែលសហគមន៍មួយនេះអាចសម្រេចបាននៅពេលធ្វើការជាមួយគ្នា។ នេះជាការចែករំលែក និងអបអរ នៅចុងសប្ដាហ៍!
Do you want to hear a true life story of how a Cambodian community faced a difficult situation and then through hard work and passion turned it into a triumph? Then read this.
These happy students are from Chann Sar Lower Secondary School, which was just named Siem Reap's number 1 school for Outstanding Achievement by the Siem Reap Youth and Sports Education Congress. What makes this achievement incredible is that just two years ago their school was struggling with teacher shortages, demoralised students and a community that wasn't fully engaged. That's why TLC was asked to support the school, encouraging the community and students to play a much more active role in the school's development, backed by an enthusiastic principal and team of teachers.
In just two years the school has grown remarkably fast, the community has formed an energetic School Support Committee, the student council is active, the facilities are enhanced and teaching has improved so much that they are now a shining example to other schools. We couldn't be more proud, and the looks on these faces tell us what great things Cambodian communities can achieve when working together. That's worth celebrating and sharing this weekend!